PopAds.net - The Best Popunder Adnetwork

Sunday, November 22, 2015



រឿង : អរគុណដែលស្រឡាញ់បង

ដោយ : Carl Laker ( Dara Fb Cambodia )
បញ្ជាក់ : រឿងនេះជារឿងពិតរបស់មនុស្សម្នាក់។
 ប្រភេទ : មនោសញ្ចេតនា



មង្គលគឺជាឈ្មោះរបស់ខ្ញុំ។ខ្ញុំបានប្រទះរឿងជាច្រើននៅក្នុងជីវិតទាំងរឿងគេរបស់គេនិងរឿងរបស់ខ្ញុំ។ ខ្ញុំបានស្គាល់ស្រីម្នាក់អស់រយះពេលជិតបីឆ្នាំហើយ ស្រីម្នាក់និងគេជិះម៉ូតូ Icon នៅក្បែរផ្ទះខ្ញុំ។ តាមពិតកាលពីមុនមកខ្ញុំមិនដែលស្គាល់គេនិងឃើញគេនោះទេ តែដោយសារពេលចៃដន្យមួយ នៅថ្ងៃដែលខ្ញុំជួយដាក់អីវ៉ាន់នៅផ្ទះហើយក៏ប្រទះឃើញស្រីម្នាក់ជិះ Icon ពណ័ក្រហម តែខ្ញុំមិនដឹងថាស៊េរីឆ្នាំប៉ុន្មាននោះទេព្រោះអីខ្ញុំក៏មិនដែលមានចំណាប់អារម្មណ៍ចង់ជិះម៉ូតូប្រភេទអូតូនោះដែរ ខ្ញុំបានឃើញគេចេញពីផ្ទះរបស់គេ ហើយគេក៏ដឹកប្អូនស្រីគេទៅរៀនបាត់ទៅ ខ្ញុំបានក្រលេកមើលគេតាំងពីនៅមុខផ្ទះមកម្ល៉េះ ហើយសូមនិយាយពីលក្ខណះរបស់គេបន្តិច គឺគេជាស្រីស្អាតម្នាក់ដែលមានចរិតចូលចិត្តរៀនសូត្រ មិនសូវចូលចិត្តដើរលេងប៉ុន្មាននោះទេ គេមានឈ្មោះម៉ូនីកាហើយគេជាកូនច្បងគេនៅគ្រួសារមួយនោះ សុំចូលសាច់រឿងវិញ នៅពេលដែលបានជួបស្រីស្អាតម្នាក់ណឹងហើយខ្ញុំមានអារម្មណ៍ថា ដូចជាជួបទេពអប្សរធ្លាក់ចុះពីលើមេឃមកចឹង ចាប់តាំងថ្ងៃជួបគេលើកដំបូងនោះមក ខ្ញុំចេះតែគេងស្រមៃឃើញគេរហូតមិនថាយប់ណាទេ អារម្មណ៍របស់ខ្ញុំនឹកគេខ្លាំងណាស់។ មានថ្ងៃចៃដន្យមួយក៏បានមកដល់ ថ្ងៃនោះកើតឡើងដោយសារនាងបានដួលម៉ូតូពីនៅមុខផ្ទះខ្ញុំ ពេលមួយណឹងខ្ញុំអង្គុយមុខផ្ទះរបស់ខ្ញុំកំពុងតែសរសេរកម្មវិធីសុខៗ (ភ្លេចប្រាប់ថាខ្ញុំជាអ្នកអាយធី) ក័លឺសម្លេងមួយលឺសូរ ប្រាវ នៅលើថ្នល់គៀកណឹងមុខផ្ទះ ហើយខ្ញុំក៏សម្លឹងមើលហើយក៏ឃើញម៉ូតូ Icon របស់ស្រីម្នាក់ណឹងដួលដោយសារតែមេឃភ្លៀងទើបនាងដួលម៉ូតូ ដូច្នេះខ្ញុំមិនបង្អន់យូរក៏រត់ទៅជួយគេទាំងមិនទាន់បានបិទ Laptop បានស្រួលបួលនោះទេ ពេលរត់ទៅដល់ខ្ញុំក៏ជួយគ្រាគេមកមុខផ្ទះខ្ញុំ ហើយក៏ប្រញាប់រត់ទៅយកម៉ូតូរបស់គេមកដាក់មុខផ្ទះខ្ញុំ ហើយខ្ញុំក៏បានអោយមនុស្សប្រុសម្នាក់ដែលជាអ្នកជិតខាងខ្ញុំរត់ទៅប្រាប់អ្នកផ្ទះរបស់គេ។ ហើយពេលដែលខ្ញុំប្រាប់គេរួច ខ្ញុំក៏បាននិយាយទៅកាន់ម្នាក់ស្រីនោះ : " ចែ ត្រូវត្រង់ណាខ្លះ? "
នាងនិយាយ : " មិនអីទេបង គ្រាន់តែរលាត់កែងដៃនិងជើងតែបន្តិចប៉ុណ្ណោះ "
ខ្ញុំបន្ត : " ឈាមច្រើនណាស់ ចាំខ្ញុំចូលក្នុងផ្ទះយកថ្នាំមកលាងរបួសអោយ "
នាងបន្ត: " ចាស! អរគុណបង "
ខ្ញុំបន្ត : " បាទ! ចាំត្រង់ណឹង ខ្ញុំមកឥឡូវហើយ "។
មិនបង្អង់យូរខ្ញុំក៏រត់ចូលក្នុងផ្ទះចូលយកថ្នាំលាបមកអោយនាង។ បន្ទាប់មកខ្ញុំក៏បានមកមុខផ្ទះវិញ ខ្ញុំបានចាប់ជើងនាងហើយក៏យកអាកុលមកចាក់លើមុខរបួសត្រង់ជើងរបស់នាង ស្រាប់តែនាងស្រែកតិចៗ : " អ៊ូយក្រហាយណាស់បង ចាក់តិចៗសិនទៅបង ខ្ញុំក្រហាយខ្លាំងណាស់ "។ ខ្ញុំក៏និយាយទៅកាន់នាងវិញ : " ទ្រាំតិចទៅចែ ឈឺតែដំបូងទេ តែបន្តិចទៀតលែងឈឺហើយព្រោះវានឹងលាងមុខរបួសកុំអោយហើម "។ នាងបន្ត : " ចាសបង! ថ្នមៗបន្តិចទៅចឹង "។ ខ្ញុំ : " Ok "
បានប្រហែលដប់នាទីម្តាយរបស់នាងក៏បានដើរមកផ្ទះខ្ញុំព្រមទាំងនាំប្អូនស្រីនាងមកដែរ ហើយគាត់(ម្តាយនាង)ក៏បាននិយាយមកខ្ញុំ : " អរគុណក្មួយខ្លាំងណាស់ដែលបានជួយកូនស្រីមីង "។ ខ្ញុំនិយាយ : " មិនអីទេមីងអ្នកមីងជាអ្នកជិតខាងខ្ញុំចឹង ខ្ញុំត្រូវតែជួយចឹងហើយ ព្រោះយើងជាកូនខ្មែរដូចគ្នាត្រូវតែជួយគ្នាចឹងហើយ " ខ្ញុំនិយាយទាំងសើចដាក់គាត់។ គាត់ : " ចឹងអរគុណក្មួយហើយ " ខ្ញុំនិយាយទាំងសើចតិចៗ: " ខ្ញុំប្រាប់មីងហើយ ថាមិនបាច់អរគុណខ្ញុំនោះទេ "។ គាត់ : " ហ្អឺចឹង មីងសុំពឹងក្មួយបន្តិចបានអត់ "។ ខ្ញុំ : " មិនអីទេមីង "។ គាត់ : " ចឹងមីងសុំពឹងអោយក្មួយដឹកកូនស្រីមីងទៅផ្ទះមីងផង "។ ខ្ញុំ : " បាទអ្នកមីង "។ គាត់និយាយទៅកាន់កូនស្រីគាត់ : " ម៉ូនីកា ជិះទៅជាមួយបងទៅផ្ទះមុនទៅ ចាំម៉ាក់និងប្អូនស្រីឯងទៅតាមក្រោយ "។ ម៉ូនីកា : " ចាស ម៉ាក់ "។ មិនបង្អង់យូរខ្ញុំក៏ទាញម៉ូតូនាងរួចហើយហៅនាងឡើងម៉ូតូជិះពីក្រោយខ្ញុំដឹកនាងទៅផ្ទះរបស់ហើយខ្ញុំក៏ស្រែកប្រាប់ប្អូនស្រីខ្ញុំអោយនាងមើលផ្ទះ បន្ទាប់មកខ្ញុំក៏ជំរាបម៉ាក់របស់នាងរួចពួកយើងក៏ជិះម៉ូតូទៅផ្ទះរបស់នាង។ ប្រហែលប្រាំនាទីខ្ញុំក៏បានមកដល់មុខផ្ទះរបស់នាង នាងក៏ចុះពីលើម៉ូតូរួចក៏ដើរបើកទ្វារផ្ទះ ខ្ញុំក៏ជិះម៉ូតូចូលដាក់ក្នុងផ្ទះ ខ្ញុំបម្រុងនិងលានាងទៅផ្ទះរបស់ខ្ញុំវិញ នាងបានឃាត់ខ្ញុំកុំទាន់អាលអោយខ្ញុំទៅ ហើយនាងបានចាក់ទឹកមួយកែវអោយខ្ញុំ រួចហើយខ្ញុំក៏បាននិយាយលេងជាមួយនាង : " ចែ ផ្ទះចែស្អាតណាស់ " នាងសើច ហើយខ្ញុំក៏បាននិយាយបន្ត : " ស្អាតដូចម្ចាស់ផ្ទះចឹង " នាងមិនតបនៅតែសើចដាក់ខ្ញុំ។ ខ្ញុំក៏បានអោននិយាយផ្សឹបដាក់ត្រចៀកនាង : " ចែ តើខ្ញុំអាចសុំកេខទូរស័ព្ទចែមួយតើបានអត់ " លើកនេះនាងសើចដដែល ហើយនាងក៏បានដើរទៅបន្ទប់នាងយកប៊ិចមកសរសេរដាក់ក្រដាសអោយខ្ញុំ នាងក៏ហុចក្រដាសនោះមកអោយខ្ញុំ ពេលហុចរួចនាងរកនិយាយ តែម្តាយនុងប្អូនស្រីរបស់នាងក៏បានមកដល់ េលនោះខ្ញុំងើបហើយក៏លាគាត់និងម៉ូនីកាមកផ្ទះវិញ។ ពេលមកដល់ផ្ទះរបស់ខ្ញុំ រួចក៏ចាប់ផ្តើមការសរសេរកម្មវិធីបន្តទៀត។ លុះដល់ពេលយប់ខ្ញុំក៏បានយកក្រដាសនោះរួចយកទូរស័ព្ទ iPhone 5S ផ្ងើសារទៅនាង ដោយសរសេរជាភាសាអង់គ្លេសរបៀប Sing ខ្មែរថា : " Pong Tver Ey Ning " ប្រហែលដប់នាទីមានសាររបស់នាងផ្ងើរមកវិញ " Pong Keng " រួចពួកយើងក៏ចាប់ផ្តើមនិយាយទូរស័ព្ទជាមួយគ្នាវិញម្តង ការសន្ទនាក៏បានកើតឡើង យើងក៏និយាយគ្នាពីនេះពីនោះ រហូតដល់ចំណុចមួយ ខ្ញុំ : " អូនមានសង្សារនៅ ?" នាង: " នៅទេបង " ខ្ញុំ : " តើបងអាចសុំធ្វើជាសង្សររបស់អូនបានអត់ " នាង : " អូនក៏គិតចឹងដែរ តែសុំទោសផង អូនចង់បានបងជាប្តីរបស់អូនវិញ " ខ្ញុំគ្រាន់តែលឺភ្លាមត្រេកអរខ្លាំងពេកលោតហោះឡើងចង់បាក់គ្រែ រហូតដល់ម៉ាក់ខ្ញុំស្រែកថា " បាក់គ្រែឥឡូវហើយអាកូន "។ នាងក៏ស្តាប់បានរួចក៏និយាយសើចក្នុងទូរស័ព្ទ: " បងឯងធ្វើចឹងតិចអូនឈប់ស្រឡាញ់ឥឡូវ " ខ្ញុំ : " ហឹម បងអរពេកណឹងណា " ហើយនាងនិយាយសើចទៀត " ចឹងអូនគេងសិនហើយណាលោកប្តី " ខ្ញុំ : " បាទប្រពន្ធសម្លាញ់ "។ ពួកយើងទាំងពីរនិយាយឡើងផ្អែមជាងស្ករតាំងម៉ែរទៅទៀត ពេញមួយយប់ខ្ញុំគេងមិនលក់នោះទេ ខ្ញុំបានទាញទូរស័ព្ទមកបើក Facebook លេងហើយ Search រកឈ្មោះនាងរហូតដល់ឃើញទើប Add ទៅហើយខ្ញុំក៏គេងលក់ទៅរហូតដល់ពេលព្រឹកទើបនាង Confirm រួចខ្ញុំក៏ដាក់ Marriage ក្នុងហ្វេសប៊ុកជាមួយនាង ខ្ញុំបានប្រាប់ម៉ាក់របស់ខ្ញុំអោយគាត់រៀបចូលស្តីម៉ូនីកា ហើយប៉ាម៉ាក់ម៉ូនីកាក៏មិនថាអ្វីដែរគាត់បានលើកកូនមកអោយខ្ញុំរួចពួកគាត់ក៏សម្រេចចិត្តរើសថ្ងៃមង្គលការអោយពួកយើងទាំងពីរ។ ហើយពួកយើងក៏បានរៀបការនឹងគ្នា មកដល់ពេលនេះអរគុណខ្ញុំពិតជាអរគុណនាងខ្លាំងណាស់ដែលបានធ្វើជាប្រពន្ធល្អរបស់ខ្ញុំរហូតមកដល់សព្វថ្ងៃ។

នេះគ្រាន់តែជការសរសេរប្រលោមលោកខ្លឺលើកដំបូងរបស់ខ្ញុំតែប៉ុណ្ណោះ។ បើមានឃ្លាណាមិនតាន់ពេញលេញ សូមអភ័យទោសផង ខ្ញុំនិងកែប្រែវាចេញ។​ អរគុណសម្រាប់ការអាន៕

2 comments: